{"asset":"news","key":"5920","locale":"km","id":"news:5920:km","entityId":"news:5920","canonicalUrl":"https://www.kps-tv.com/km/news/detail/5920","state":"ready","title":"នគរបាលថាបាញ់៣គ្រាប់ឃាត់រថយន្តសង្ស័យបុកហើយគេចនៅចំការលើ","summary":"នគរបាលខេត្តកំពង់ចាមរាយការណ៍ថា រថយន្ត Toyota Alphard ពណ៌ខ្មៅបុករថយន្ត និងមន្ត្រីពីរនាក់រងរបួស នៅថ្ងៃទី៦ ខែមេសា ហើយអ្នកបើកបរអាយុ៣២ឆ្នាំត្រូវនាំទៅសួរនាំ។","body":"តាមសេចក្ដីរាយការណ៍ សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ដើម្បីឃាត់រថយន្ដបង្កគ្រឿងបើកបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុហើយគេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច។\nស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា រថយន្តបង្កម៉ាក Toyota Alphard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតីបុករថយន្ត២គ្រឿង នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។ តែមិនព្រមឈប់ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ប៉ុន្តែរថយន្តបង្កមិនព្រមបញ្ឈប់សកម្មភាពរហូតដល់បុកនគរបាលបណ្ដាលឱ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងថែមទៀត។\nនៅពេលនោះដើម្បីការពារខ្លួន និងកុំឱ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏បានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់បំបែកកង់រថយន្តបង្កតែម្ដង ដើម្បីឃាត់ខ្លួនអ្នកបើកបរ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ មកសួរនាំបន្តនៅអធិការដ្ឋាននគរបាលស្រុកចំការលើ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14228","languageVersionId":"8781","visibilityVersion":"2","versionToken":"a1.8YxDTiaYINYIn7wbUWYOk5GFFqJfH0lI1rJw4wzfCVM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-06T08:42:56Z"}