# លោក ទៀ សីហា សួរសុខទុក្ខយោធិនតាមកោះនិងឆ្នេរ មុនបុណ្យចូលឆ្នាំថ្មី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5927>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14216","languageVersionId":"8745","visibilityVersion":"2","versionToken":"a1.6wofXcdaEegGOIlVqranNWMvpx5hqWY-Bgse_P6xcmQ"}

Original publication: 2026-04-07T03:03:07Z

រដ្ឋមន្ត្រីការពារជាតិបានសួរសុខទុក្ខ និងជូនពរយោធិនថ្ងៃទី៧ មេសា នៅតំបន់កោះនិងឆ្នេរនៃយោធភូមិភាគទី៣។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងមកដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរយោធិននៅថ្ងៃទី៧ មេសា ២០២៦។ តាមសេចក្ដីរាយការណ៍ យោធិនទាំងនេះកំពុងការពារបូរណភាពទឹកដីនៅសមរភូមិមុខតាមព្រំដែនកម្ពុជា-ថៃ តាមបណ្ដាកោះនិងឆ្នេរនៃយោធភូមិភាគទី៣ ក្នុងខេត្តកោះកុង និងព្រះសីហនុ។
លោកបានជូនពរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យជួបពុទ្ធពរទាំងបួនប្រការ និងបន្តបេសកកម្មបម្រើជាតិមាតុភូមិ។
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


