{"asset":"news","key":"5930","locale":"km","id":"news:5930:km","entityId":"news:5930","canonicalUrl":"https://www.kps-tv.com/km/news/detail/5930","state":"ready","title":"ករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់ នៅទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង","summary":"អគ្គិភ័យនៅកន្លែងលក់ និងបញ្ចូលហ្គាសក្នុងសង្កាត់ទួលស្វាយព្រៃទី២ បានត្រូវគ្រប់គ្រងក្រោយប្រតិបត្តិការប្រមាណ៣ម៉ោង ខណៈមូលហេតុកំពុងស្រាវជ្រាវ។","body":"ហេតុការណ៍ករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ មូលដ្ឋាន ខណៈពេលនេះមន្ត្រីជំនាញកំពុងរកអំពីមូលហេតុ។\nហើយករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  បានរលត់ទាំងស្រុងហើយ ដោយប្រើរយៈពេល ៣ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង។\nករណីអគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើសាប៊ូលាយទឹក ប្រើប្រាស់រថយន្តជណ្តើរបាញ់ពីខាងលើ និងការប្រើប្រាស់ស្ម័នកាបូនិក CO2 ដើម្បីទប់ស្កាត់ចរន្តខ្យល់វាយផ្តាច់ចំហេះ ទើបគ្រប់គ្រងរលត់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុង៕\nដោយ ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14250","languageVersionId":"8831","visibilityVersion":"2","versionToken":"a1.SXavcNFp0PI0uLfz1ticeawPE6MAOwPUqBXmtYZd6V4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-07T03:36:54Z"}