{"asset":"news","key":"5948","locale":"km","id":"news:5948:km","entityId":"news:5948","canonicalUrl":"https://www.kps-tv.com/km/news/detail/5948","state":"ready","title":"ព្រះមហាក្សត្រប្រទានព្រះរាជសារជូនពរជនរួមជាតិក្នុងបុណ្យចូលឆ្នាំថ្មី","summary":"ព្រះរាជសារឆ្នាំមមី២០២៦បានលើកឡើងពីការជួបជុំគ្រួសារ វប្បធម៌ប្រពៃណី ទំនាក់ទំនងសហគមន៍ និងសាមគ្គីភាពជាតិ។","body":"ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារជូនពរ និងប្រសិទ្ធពរដល់ជនរួមជាតិទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី២០២៦។\nព្រះរាជសារបានបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីសំខាន់បំផុតមួយ ដែលប្រារព្ធនៅខែមេសារៀងរាល់ឆ្នាំតាំងពីបុរាណ។ ក្រោយការប្រមូលផលស្រូវ ប្រជារាស្ត្របានសម្រាកពីការងារ មកជួបជុំគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយដែលបុព្វបុរសបានបន្សល់ទុក។\nព្រះរាជសារបានលើកឡើងថា ពិធីបុណ្យនេះមានអត្ថន័យធំធេង ក្នុងការអបអរឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ព្រមទាំងបង្កើនភាពជិតស្និទ្ធរវាងសមាជិកគ្រួសារ អ្នកភូមិ និងសហគមន៍ តាមរយៈការជូនពរគ្នាឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។ ពិធីបុណ្យក៏បង្ហាញអត្តសញ្ញាណ និងអរិយធម៌ខ្មែរ បណ្ដុះស្មារតីសាមគ្គី និងថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិឱ្យគង់វង្ស។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14213","languageVersionId":"8736","visibilityVersion":"2","versionToken":"a1.pfUjs3YU7wb-DMgXT4uJsGtY6Xo6kIdxf6Y6zWJVrt4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T02:53:15Z"}