{"asset":"news","key":"5951","locale":"km","id":"news:5951:km","entityId":"news:5951","canonicalUrl":"https://www.kps-tv.com/km/news/detail/5951","state":"ready","title":"លោក ទៀ សីហា រំពឹងរុស្ស៊ីបន្តគាំទ្រការបណ្ដុះបណ្ដាល និងសមយុទ្ធរួមនាពេលអនាគត","summary":"រដ្ឋមន្ត្រីការពារជាតិបានស្វាគមន៍នាវារុស្ស៊ីពីរគ្រឿង និងបង្ហាញក្ដីរំពឹងចំពោះកិច្ចសហការបណ្ដុះបណ្ដាលធនធានមនុស្ស និងសមយុទ្ធរួមនាពេលអនាគត។","body":"នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍នាវា Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ មកពីកងនាវាប៉ាស៊ីហ្វិករុស្ស៊ី ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមសេចក្ដីរាយការណ៍ នាវាទាំងពីរមកបំពេញទស្សនកិច្ចបីថ្ងៃ ជាមួយនាវិកប្រមាណ២៦២នាក់។\nលោក ទៀ សីហា បានលើកឡើងថា ទស្សនកិច្ចកងទ័ពជើងទឹករុស្ស៊ីនេះនឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិដែលប្រទេសទាំងពីរតែងប្រកាន់យក។ លោកបានបង្ហាញក្ដីរំពឹងថា៖ «រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត»។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14211","languageVersionId":"8730","visibilityVersion":"2","versionToken":"a1.Ndk2VzY5Jr-E-nLygyMjb5mB39yP3gitRpeXko2X49g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T03:23:50Z"}