{"asset":"news","key":"5952","locale":"km","id":"news:5952:km","entityId":"news:5952","canonicalUrl":"https://www.kps-tv.com/km/news/detail/5952","state":"ready","title":"ជំនាញឌីជីថល ជាគ្រឹះប្រែក្លាយធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចាប់យកជំនាញថ្មីៗ","summary":"លោក ស សុខា លើកឡើងថា ជំនាញកុំព្យូទ័រ និងឌីជីថលជាមូលដ្ឋានសម្រាប់យុវជនអភិវឌ្ឍជំនាញថ្មី ក្នុងពិធីបិទវគ្គនៅខេត្តព្រៃវែងដែលមានសិក្ខាកាម៧១៧នាក់។","body":"ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ជំនាញដូចជា រដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងការប្រើប្រាស់ទូរស័ព្ទដៃ គឺជាមូលដ្ឋានសំខាន់សម្រាប់យុវជន ក្នុងការអភិវឌ្ឍខ្លួនទៅជាធនធានមនុស្សមានសក្តានុពល និងអាចបន្តរៀនយកជំនាញថ្មីៗបន្ថែម ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។\nក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនៅខេត្តព្រៃវែង មានសិក្ខាកាមចំនួន ៧១៧ នាក់បានបញ្ចប់ការសិក្សា។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រយ៉ាងមានវិន័យ និងបន្តអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដោយមិនត្រឹមតែយកគំរូពីអ្នកដទៃប៉ុណ្ណោះទេ។\nជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសីលធម៌ និងវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ជំនាញទាំងនេះ ព្រោះបើខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សង្គម វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិ៕\nអត្ថបទ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14246","languageVersionId":"8819","visibilityVersion":"2","versionToken":"a1.5qlcG4Fn0ftKwam6gusHkNy4vf4qLLAuTNbgtQ0QJgs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T04:29:45Z"}