{"asset":"news","key":"5956","locale":"km","id":"news:5956:km","entityId":"news:5956","canonicalUrl":"https://www.kps-tv.com/km/news/detail/5956","state":"ready","title":"នគរបាលបាត់ដំបងបញ្ជាក់ករណីលួចនាំបារីចូលថៃ និងបន្តនីតិវិធី","summary":"សេចក្ដីប្រកាសថ្ងៃទី៨ ខែមេសា របស់នគរបាលខេត្តបាត់ដំបងបញ្ជាក់ថា ករណីលួចនាំបារីឆ្លងដែនដែលបណ្ដាញសង្គមផ្សព្វផ្សាយពិតជាកើតមាន ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធី។","body":"បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលួចនាំបារីឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញបញ្ជាក់យ៉ាងច្បាស់ថា ពិតជាកើតករណីនេះពិតមែន ឥឡូវសមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់។\nតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមេសា បានអះអាងថា នៅពេលនេះបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលួចនាំបារីឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ដែលក្នុងនោះមានទាំងរូបភាពផង។ ជុំវិញករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីដែលបានផ្សព្វផ្សាយនេះពិតជាកើតមានមែននៅចំណុចខាងលើ ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីស្របតាមជំនាញនិងច្បាប់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14220","languageVersionId":"8757","visibilityVersion":"2","versionToken":"a1.I11Q2wih0Eipt3qY6YjGPlak1Twk26fiwYNXbuA6K38"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T06:48:44Z"}