{"asset":"news","key":"5959","locale":"km","id":"news:5959:km","entityId":"news:5959","canonicalUrl":"https://www.kps-tv.com/km/news/detail/5959","state":"ready","title":"សម្ដេចធិបតីជួបនាយកប្រតិបត្តិ VINCI Airports នៅបារាំង","summary":"សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក Rémi Maumont de Longevialle នាយកប្រតិបត្តិ VINCI Airports ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៨ មេសា នៅបារាំង។","body":"នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports នៅប្រទេសបារាំង។\nសេចក្ដីរាយការណ៍បានណែនាំថា VINCI ជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេមួយនៅអឺរ៉ុប ដែលធ្វើអាជីវកម្មក្នុងវិស័យអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។\nតាមសេចក្ដីរាយការណ៍ VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជាជាង៣០ឆ្នាំ។ អត្ថបទបានវាយតម្លៃថា វត្តមាន និងវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ទេ ប៉ុន្តែថែមទាំងរួមចំណែកសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជា។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14202","languageVersionId":"8711","visibilityVersion":"2","versionToken":"a1.d2DFPKYPVPZRs0gw5ICPvJI_Am10_5E_CjKr50j8cpE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T08:08:19Z"}