{"asset":"news","key":"5964","locale":"km","id":"news:5964:km","entityId":"news:5964","canonicalUrl":"https://www.kps-tv.com/km/news/detail/5964","state":"ready","title":"ភូមិកោះតូចរៀបចំបុណ្យកម្សាន្តនៅថ្ងៃទី៧ មេសា ដើម្បីត្រៀមទទួលចូលឆ្នាំខ្មែរ","summary":"រដ្ឋបាលក្រុងកោះរ៉ុងបានរៀបចំបុណ្យកម្សាន្តភូមិកោះតូច សង្កាត់កោះរ៉ុង។ ថ្នាក់ដឹកនាំបានសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដាំផ្ញើអំពីសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យមុនទទួលភ្ញៀវចូលឆ្នាំ។","body":"តាមការរាយការណ៍ រដ្ឋបាលក្រុងកោះរ៉ុងរៀបចំពិធីបុណ្យកំសាន្តភូមិកោះតូចនាពេលនេះ មិនត្រឹមតែជាការចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណបង្ហាញពីភាពរីកចម្រើន និងភាពសុខសាន្តនៃវិស័យទេសចរណ៍នៅលើដែនកោះនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។\nលោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុងបានលើកឡើងថា ការរៀបចំពិធីបុណ្យកំសាន្តភូមិកោះតូច គឺដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។\nពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីលោក គិត ច័ន្ទគ្រឹស្នា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង និងមានការអមដំណើរដោយ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។\nការសំណេះសំណាលរបស់ ថ្នាក់ដឹកនាំបានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីត្រេកអរចំពោះការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។\nនាឱកាសនោះ ប្រធានក្រុមការងារ និងលោកអភិបាលក្រុង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ដើម្បីធ្វើឲ្យការកម្សាន្តនៅតំបន់កោះរ៉ុង កាន់តែមានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់គ្រប់មជ្ឈដ្ឋាននៅលើដែនកោះដែលពោពេញដោយសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14200","languageVersionId":"8705","visibilityVersion":"2","versionToken":"a1.9anacuqVHeTFFkoSyZ_eQjfnpnO-w1BgLxcVE2yBQAI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T09:43:43Z"}