{"asset":"news","key":"5965","locale":"km","id":"news:5965:km","entityId":"news:5965","canonicalUrl":"https://www.kps-tv.com/km/news/detail/5965","state":"ready","title":"«ខ្មែរសាមគ្គី ខ្មែរឈ្នះ»៖ ប្រតិភូខេត្តព្រះសីហនុនាំអំណោយជូនកងទ័ពនៅទិសព្រះវិហារ","summary":"លោក នៃ គង់ តំណាងឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារនាំអំណោយជូនកងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹកនៅថ្ងៃទី៨ មេសា។ រដ្ឋបាលខេត្តថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិ។","body":"លោក នៃ គង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅទិសព្រះវិហារ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ។ អំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។\nអត្ថបទលើកឡើងថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ត ដរាបណាការគំរាមកំហែងនៅតែមាន»។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14199","languageVersionId":"8702","visibilityVersion":"2","versionToken":"a1.LyRM5F1f80kwyylfM8Y5WdJ21YH2acQRRdmsTXRcu8s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-08T09:49:34Z"}