{"asset":"news","key":"5976","locale":"km","id":"news:5976:km","entityId":"news:5976","canonicalUrl":"https://www.kps-tv.com/km/news/detail/5976","state":"ready","title":"VINCI Airports ស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីពង្រីកជើងហោះហើរត្រង់មកកម្ពុជា","summary":"ក្នុងជំនួបថ្ងៃទី៨ មេសា ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកប្រតិបត្តិ VINCI Airports បានបង្ហាញផែនការពង្រីកជើងហោះហើរត្រង់ ផ្សព្វផ្សាយទេសចរណ៍ និងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា។","body":"តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាស្ដីពីជំនួបថ្ងៃទី៨ ខែមេសា VINCI ជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសបារាំង និងជាក្រុមហ៊ុនឈានមុខគេមួយនៅអឺរ៉ុប ដែលធ្វើអាជីវកម្មក្នុងវិស័យអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗ ហើយ VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជាជាង៣០ឆ្នាំ។ ក្នុងជំនួបនោះ នាយកប្រតិបត្តិ VINCI Airports បានបង្ហាញថា ក្រុមហ៊ុនកំពុងផ្ដោតលើការពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដើម្បីពង្រីកជើងហោះហើរត្រង់មកកម្ពុជា និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវឱ្យបានកាន់តែច្រើន។\nលោក Rémi Maumont de Longevialle នាយកប្រតិបត្តិ VINCI Airports បានបង្ហាញផែនការនេះក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា។ ជំនួបនេះធ្វើឡើងក្នុងឱកាសសម្ដេចចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយនៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅបារាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា។\nនាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ និងស្វែងរកឱកាសថ្មីៗក្នុងការពង្រីកការវិនិយោគ និងអាជីវកម្មនៅកម្ពុជា។\nឆ្លើយតបនឹងផែនការរបស់ VINCI សម្ដេចធិបតីបានជម្រាបអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយបានលើកឡើងថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកវិធីថ្មីៗក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថា គោលបំណងចម្បងគឺពង្រីកជើងហោះហើរត្រង់មកកម្ពុជាពីប្រទេសនានាជុំវិញពិភពលោក។\nសម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកឱកាសថ្មីៗ និងអភិវឌ្ឍអាជីវកម្មបន្ថែមទៀត។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14258","languageVersionId":"8854","visibilityVersion":"2","versionToken":"a1.68o9psvae1BBJ1K7WiN7sDCYCC50Bdk21Zaw_4GWdDY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-09T04:31:44Z"}