{"asset":"news","key":"5977","locale":"km","id":"news:5977:km","entityId":"news:5977","canonicalUrl":"https://www.kps-tv.com/km/news/detail/5977","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់ដល់កម្ពុជានៅថ្ងៃ៩ មេសា","summary":"នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូត្រឡប់មកកម្ពុជានៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៩ មេសា ក្រោយទស្សនកិច្ចបារាំងថ្ងៃទី៦–៩ មេសា និងចូលរួម One Health Summit ដែលជាកិច្ចប្រជុំលើកទី៩ នៃ One Planet Summit។","body":"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា នៅប្រទេសបារាំង។\nកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14185","languageVersionId":"8675","visibilityVersion":"2","versionToken":"a1.-xPIkDiHdCmftV3-YAJ5JcQtkNQVeaBoAfLqNYVuVmE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-09T06:19:02Z"}