# សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់ដល់កម្ពុជានៅថ្ងៃ៩ មេសា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5977>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14185","languageVersionId":"8675","visibilityVersion":"2","versionToken":"a1.-xPIkDiHdCmftV3-YAJ5JcQtkNQVeaBoAfLqNYVuVmE"}

Original publication: 2026-04-09T06:19:02Z

នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូត្រឡប់មកកម្ពុជានៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៩ មេសា ក្រោយទស្សនកិច្ចបារាំងថ្ងៃទី៦–៩ មេសា និងចូលរួម One Health Summit ដែលជាកិច្ចប្រជុំលើកទី៩ នៃ One Planet Summit។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា នៅប្រទេសបារាំង។
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


