{"asset":"news","key":"5986","locale":"km","id":"news:5986:km","entityId":"news:5986","canonicalUrl":"https://www.kps-tv.com/km/news/detail/5986","state":"ready","title":"រដ្ឋមន្ត្រីពាណិជ្ជកម្មបង្ហាញសក្ដានុពលវិនិយោគ និងការពង្រីកទីផ្សារនៅសិង្ហបុរី","summary":"លោកជំទាវ ចម និម្មល បានថ្លែងនៅសិក្ខាសាលាថ្ងៃទី៩ មេសា រៀបចំដោយ SBF សហការជាមួយ Aquarii អំពីបរិយាកាសធុរកិច្ច និងឱកាសក្នុងភស្តុភារ កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងអញ្ជើញធុរជនសិង្ហបុរីស្វែងរកកិច្ចសហប្រតិបត្តិការនៅកម្ពុជា។","body":"នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហព័ន្ធធុរកិច្ចសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កម្ពុជាជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរីក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់។ លោកជំទាវបានលើកឡើងពីការបន្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ សម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងធ្វើទំនើបកម្មបរិយាកាសធុរកិច្ច។\nលោកជំទាវបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសិក្ខាសាលា «Cambodia: Business Outlook 2026 and Unlocking Opportunities» រៀបចំដោយ Singapore Business Federation (SBF) សហការជាមួយ Aquarii BD Cambodia។ ធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី សមាជិកសហព័ន្ធធុរកិច្ច វិនិយោគិន និងដៃគូពាណិជ្ជកម្មបានចូលរួមក្នុងកម្មវិធីនេះ។\nសិក្ខាសាលាផ្ដោតលើការផ្ដល់ព័ត៌មានអំពីសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាឱកាសសហប្រតិបត្តិការក្នុងវិស័យអាទិភាព រួមមានភស្តុភារ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។\nលោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកានេះអាចជួយជំរុញការទូតពាណិជ្ជកម្ម បណ្ដាញធុរកិច្ច ការនាំចេញ ការពង្រីកទីផ្សារអន្តរជាតិ និងការទាក់ទាញវិនិយោគថ្មី។ វាផ្ដល់ឱកាសឱ្យធុរជនកម្ពុជាបង្ហាញសមត្ថភាពផលិតកម្ម ស្វែងរកដៃគូថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកការចូលដល់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ។\nសេចក្ដីរាយការណ៍ក៏បានលើកឡើងថា វេទិកាបង្ហាញការប្ដេជ្ញារបស់កម្ពុជាក្នុងការកសាងភាពជាដៃគូធុរកិច្ចយូរអង្វែង បង្កើនតម្លៃបន្ថែមផលិតផល និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-សិង្ហបុរីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។\nលោកជំទាវបានអញ្ជើញវិនិយោគិន និងធុរជនសិង្ហបុរីមកស្វែងយល់បន្ថែមអំពីសក្ដានុពលកម្ពុជា ដើម្បីស្វែងរកឱកាសថ្មីក្នុងការវិនិយោគ ពាណិជ្ជកម្ម និងភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យបំពេញឱ្យគ្នា។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14176","languageVersionId":"8648","visibilityVersion":"2","versionToken":"a1.qBZSyR5yQhnqzgNI7-pVpiEAcrIheV9NJYPwOFM1XPM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-09T10:41:37Z"}