# ព្រះរាជសារ៖ ព្រះមហាក្សត្របន្តព្យាបាលនៅប៉េកាំង មិនទាន់អាចយាងនិវត្តន៍

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6004>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14129","languageVersionId":"8576","visibilityVersion":"2","versionToken":"a1.YFg0m7zlX_1QLiThGn7auJPLh8x2OxmnOgjyrL7rInM"}

Original publication: 2026-04-10T08:41:06Z

ព្រះរាជសារចុះថ្ងៃទី១០ ខែមេសា បញ្ជាក់ថា ព្រះករុណា នរោត្តម សីហមុនី ត្រូវបានក្រុមគ្រូពេទ្យនៅប៉េកាំងបញ្ជាក់ព្រះរោគមហារីកក្រពេញប្រូស្តាត ហើយតាមវេជ្ជបញ្ជាត្រូវបន្តព្យាបាលនិងថែទាំប្រមាណ១ដល់២ខែបន្ថែម។ ព្រះអង្គនិងសម្ដេចម៉ែក៏ប្រទានពរឆ្នាំថ្មីដល់ព្រះសង្ឃនិងជនរួមជាតិ។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងទូលជម្រាបជូនព្រះញាតិវង្សានុវង្សនិងបងប្អូនជនរួមជាតិថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ដោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាព្រះអង្គមានព្រះរោគមហារីកក្រពេញប្រូស្តាត។
តាមវេជ្ជបញ្ជាដែលព្រះរាជសារលើកឡើង ព្រះអង្គត្រូវបន្តគង់ប្រថាប់នៅមន្ទីរពេទ្យសម្រាប់ព្យាបាលនិងថែរក្សាព្រះរាជសុខភាពរយៈពេលប្រមាណ១ដល់២ខែបន្ថែមទៀត ហើយមិនទាន់អាចយាងនិវត្តន៍មកមាតុប្រទេសបាននៅពេលនេះទេ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះអង្គនិងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ផ្ញើសេចក្ដីនឹករឭក និងបួងសួងសុំឱ្យគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្ដិសិទ្ធិនានា ប្រទានពរជ័យដល់សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ឱ្យមានសុខភាពល្អ សេចក្ដីសុខ និងជោគជ័យគ្រប់ប្រការ។
ព្រះអង្គក៏សម្ដែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងការព្រួយបារម្ភពីគ្រប់ភាគី។ ដោយ៖ សុខ ស៊ីណាន

រូបឯកសារ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


