{"asset":"news","key":"6009","locale":"km","id":"news:6009:km","entityId":"news:6009","canonicalUrl":"https://www.kps-tv.com/km/news/detail/6009","state":"ready","title":"ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាអំពីការដាក់ពាក្យ Australia Awards សម្រាប់ឆ្នាំ២០២៧","summary":"សិក្ខាសាលានៅថ្ងៃទី៨ មេសា បានបង្ហាញនីតិវិធី អត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗនៃការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧។ អគ្គលេខាធិការក្រសួងបានថ្លែងអំណរគុណដល់អូស្ត្រាលីចំពោះការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។","body":"នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីការដាក់ពាក្យអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំ២០២៧»។\nលោក Michael Sadlon ប្រធានគ្រប់គ្រងកម្មវិធីអាហារូបករណ៍ Australia Awards និងសហការី បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងលក្ខខណ្ឌសំខាន់ៗក្នុងការដាក់ពាក្យ។ អាហារូបករណ៍នេះផ្ដល់ឱកាសដល់មន្ត្រីក្រសួងពាណិជ្ជកម្ម មន្ត្រីក្រសួង-ស្ថាប័នផ្សេងៗ និងវិស័យឯកជននៅកម្ពុជា។\nក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបន្តផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14144","languageVersionId":"8611","visibilityVersion":"2","versionToken":"a1.LVLNiws5hdFwkrEQYVG-LOfBGGBjoq3ZlBqzbisHcHU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-11T02:35:25Z"}