{"asset":"news","key":"6013","locale":"km","id":"news:6013:km","entityId":"news:6013","canonicalUrl":"https://www.kps-tv.com/km/news/detail/6013","state":"ready","title":"ស.ស.យ.ក ខេត្តព្រះសីហនុរៀបចំសង្ក្រាន្តថ្ងៃទី១១–១២ ខែមេសា នៅឆ្នេរអូត្រេះ","summary":"ស.ស.យ.ក ខេត្តព្រះសីហនុ កំពុងត្រៀមកម្មវិធីសង្ក្រាន្ត២ថ្ងៃនៅឆ្នេរអូត្រេះ ដោយអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមសកម្មភាពប្រពៃណីខ្មែរ។","body":"ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមសប្បាយរីករាយអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ (ស.ស.យ.ក) កំពុងខិតខំប្រឹងប្រែងរៀបចំយ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមស្វាគមន៍បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងកម្មវិធី សង្ក្រាន្ត ស.ស.យ.ក នៅថ្ងៃទី ១១ និង ១២ នេះនៅឆ្នេរអូត្រេះ ក្រុងព្រះសីហនុ។\nអាស្រ័យដូចនេះសូមអញ្ជើញបងប្អូនពុកម៉ែ ប្រជាពលរដ្ឋភ្ញៀវទេសចរគ្រប់ទិសទីចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ។ តើបងប្អូនត្រៀមខ្លួនហើយឬនៅ? ជួបគ្នាក្នុងរសៀលនេះ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនតាមប្រពៃណីខ្មែរយើង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14138","languageVersionId":"8593","visibilityVersion":"2","versionToken":"a1.kscEaklrw4XKdSVA3_JVtHuij75a5VgmT7uk9I76BcU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-11T04:01:56Z"}