# ស.ស.យ.ក ខេត្តព្រះសីហនុរៀបចំសង្ក្រាន្តថ្ងៃទី១១–១២ ខែមេសា នៅឆ្នេរអូត្រេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6013>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14138","languageVersionId":"8593","visibilityVersion":"2","versionToken":"a1.kscEaklrw4XKdSVA3_JVtHuij75a5VgmT7uk9I76BcU"}

Original publication: 2026-04-11T04:01:56Z

ស.ស.យ.ក ខេត្តព្រះសីហនុ កំពុងត្រៀមកម្មវិធីសង្ក្រាន្ត២ថ្ងៃនៅឆ្នេរអូត្រេះ ដោយអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមសកម្មភាពប្រពៃណីខ្មែរ។

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមសប្បាយរីករាយអបអរសារទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ (ស.ស.យ.ក) កំពុងខិតខំប្រឹងប្រែងរៀបចំយ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមស្វាគមន៍បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងកម្មវិធី សង្ក្រាន្ត ស.ស.យ.ក នៅថ្ងៃទី ១១ និង ១២ នេះនៅឆ្នេរអូត្រេះ ក្រុងព្រះសីហនុ។
អាស្រ័យដូចនេះសូមអញ្ជើញបងប្អូនពុកម៉ែ ប្រជាពលរដ្ឋភ្ញៀវទេសចរគ្រប់ទិសទីចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករ។ តើបងប្អូនត្រៀមខ្លួនហើយឬនៅ? ជួបគ្នាក្នុងរសៀលនេះ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនតាមប្រពៃណីខ្មែរយើង៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


