# សម្ដេចធិបតី៖ វិធានការសម្រាលបន្ទុកថ្លៃប្រេងធ្វើឱ្យរដ្ឋបាត់ចំណូលប្រមាណ៥០លានដុល្លារក្នុងមួយខែ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6016>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14142","languageVersionId":"8605","visibilityVersion":"2","versionToken":"a1.wl0yZ0Lntg37p1Z9l9joY391WnMFzGVCwxOqPAHaymw"}

Original publication: 2026-04-11T06:48:30Z

ក្នុងពិធីបើកការដ្ឋានហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ ថ្ងៃទី១១ មេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អន្តរាគមន៍សម្រាលបន្ទុកថ្លៃប្រេងចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យរដ្ឋបាត់ចំណូលប្រមាណ៥០លានដុល្លារក្នុងមួយខែ។

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ ថា ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា រដ្ឋបានបាត់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ ពាក់ព័ន្ធនឹងអន្តរាគមន៍នានា ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋពីការឡើងថ្លៃប្រេងឥន្ធនៈ។ កំណាត់នេះមានប្រវែង១៥១,៦គីឡូម៉ែត្រ ពីព្រែកពោធិ៍ ខេត្តកណ្ដាល ដល់សមុទ្រ ខេត្តកែប។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


