{"asset":"news","key":"6017","locale":"km","id":"news:6017:km","entityId":"news:6017","canonicalUrl":"https://www.kps-tv.com/km/news/detail/6017","state":"ready","title":"សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី","summary":"សម្តេច ហ៊ុន ម៉ាណែត ថ្លែងនៅពិធីបើកការដ្ឋានក្នុងខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ថាកម្ពុជាបន្តផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងយន្តការដែលមានស្រាប់ដើម្បីដោះស្រាយដោយសន្តិវិធី ហើយសង្ឃឹមថាថៃនឹងរៀបចំក្បាលម៉ាស៊ីនJBCសម្រាប់ជួបភាគីកម្ពុជា។","body":"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តរក្សាជំហរដដែលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី ផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាកន្លងមក រួមទាំងយន្តការអន្តរជាតិផងដែរ។\nសម្តេចមានប្រសាសន៍នេះ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ សម្តេចបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនអាចដោះស្រាយបានឆាប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង។\nសម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាព្រំដែនបានអូសបន្លាយជិត១ឆ្នាំ ហើយបង្ហាញក្តីសង្ឃឹមថានឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ។\nសម្តេចបន្ថែមថា រដ្ឋាភិបាលថៃក៏បានលើកឡើងពីការប្រើយន្តការទាំងនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ហើយគិតត្រឹមពេលសម្តេចថ្លែង ថៃមិនទាន់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយទេ។\nសម្តេចក៏សង្ឃឹមថា រដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ឱ្យបានត្រឹមត្រូវ ដើម្បីជួបប្រជុំជាមួយភាគីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនស្របតាមកិច្ចព្រមព្រៀងទ្វេភាគី។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14121","languageVersionId":"8552","visibilityVersion":"2","versionToken":"a1.OhnrApd325eZPXkHWZhezjtHXJOC9Snbv7YdLBrmMo4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-11T06:56:17Z"}