{"asset":"news","key":"6024","locale":"km","id":"news:6024:km","entityId":"news:6024","canonicalUrl":"https://www.kps-tv.com/km/news/detail/6024","state":"ready","title":"នាវាPIANO LANDដឹកភ្ញៀវទេសចរ៩៩៦នាក់ចូលចតនៅកំពង់ផែព្រះសីហនុ","summary":"នាវាPIANO LANDដែលមានសញ្ជាតិBERMUDAចូលចតថ្ងៃទី១២ ខែមេសា។ អត្ថបទបែងចែកភ្ញៀវទេសចរ៩៩៦នាក់ពីនាវិក៥០១នាក់ ហើយរៀបរាប់ពីការទទួលស្វាគមន៍ និងការជូនក្រមាខ្មែរជាអនុស្សាវរីយ៍។","body":"នាវាទេសចរណ៍អន្តរជាតិPIANO LAND ដែលផ្ទុកភ្ញៀវទេសចរជិត១ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលកម្ពុជាត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។\nតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាវាPIANO LAND សញ្ជាតិBERMUDA មានភ្ញៀវទេសចរ៩៩៦នាក់ ក្នុងនោះស្រី៥៥៧នាក់ និងមាន១១សញ្ជាតិ។ ដោយឡែក នាវិកមាន៥០១នាក់ ក្នុងនោះស្រី១២៤នាក់ និងមាន១៣សញ្ជាតិ។\nភ្ញៀវទេសចរទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីថ្នាក់ដឹកនាំ និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ក៏មានការជូនក្រមាខ្មែរដែលប៉ាក់រូបទង់ជាតិកម្ពុជា និងឡូហ្គោរដ្ឋបាលខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាវត្ថុអនុស្សាវរីយ៍ផងដែរ។\nអត្ថបទ៖ ង៉ែត ពិសាន្ត; រូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14120","languageVersionId":"8549","visibilityVersion":"2","versionToken":"a1.PBBOnPaUhHIno8mZGAy_N1Oz4erhJWPrWwvabR9c6nE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-12T08:34:39Z"}