{"asset":"news","key":"6030","locale":"km","id":"news:6030:km","entityId":"news:6030","canonicalUrl":"https://www.kps-tv.com/km/news/detail/6030","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរប្រជាពលរដ្ឋ កងទ័ព និងជនភៀសសឹកក្នុងឱកាសចូលឆ្នាំថ្មី","summary":"សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរពលរដ្ឋធ្វើដំណើរទៅជួបជុំគ្រួសារដោយសុវត្ថិភាព និងផ្ញើក្ដីនឹករលឹកដល់កងទ័ពកំពុងបំពេញភារកិច្ច ព្រមទាំងជនភៀសសឹកនៅទីជម្រកបណ្តោះអាសន្ន។","body":"ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសេចក្តីសប្បាយរីករាយ ក្នុងឱកាសលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។ ជាពិសេស សូមឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។\nសម្ដេចក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់ ដែលកំពុងបន្តឈរជើងប្រចាំការនៅគ្រប់ទីតាំង ក៏ដូចជាបំពេញបេសកកម្មនៅគ្រប់កន្លែង និងសូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយ ដែលជាជនភៀសសឹក កំពុងស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន ឲ្យសមប្រកបដោយសេចក្តីសុខ សុវត្ថិភាព សុខភាពល្អប្រសើរ និងទទួលបានពរជ័យទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕\nដោយ៖ សុខ ស៊ីណាន\n\nរូបឯកសារ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14125","languageVersionId":"8564","visibilityVersion":"2","versionToken":"a1.NeC_5s3VYACFa9t0jcaCKWGliwhWKFsQyv2avf2mYBY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-13T03:20:29Z"}