# រដ្ឋបាលខេត្តក្រចេះរៀបចំរថយន្តក្រុងឥតគិតថ្លៃសម្រាប់បុណ្យចូលឆ្នាំខ្មែរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6031>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14117","languageVersionId":"8540","visibilityVersion":"2","versionToken":"a1.A7FpOvHZzlcu-MezPPfVYWSldYw9BP2F_VF0KoiFBC8"}

Original publication: 2026-04-13T03:34:45Z

មន្ត្រីរដ្ឋបាលខេត្ត និងមន្ទីរការងារបានទទួលប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដែលត្រឡប់មកក្រចេះតាមរថយន្តក្រុងឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១២ ខែមេសា សម្រាប់ចូលឆ្នាំខ្មែរ២០២៦។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីចាប់ផ្តើមធ្វើដំណើរមកស្រុកកំណើតនៅខេត្តក្រចេះ តាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ។ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណា នាយករដ្ឋបាលសាលាខេត្ត និងលោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញទទួលស្វាគមន៍ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដែលធ្វើដំណើរត្រឡប់មកស្រុកកំណើតតាមសេវារថយន្តក្រុងឥតគិតថ្លៃ ដើម្បីអបអរចូលឆ្នាំខ្មែរ២០២៦។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


