{"asset":"news","key":"6040","locale":"km","id":"news:6040:km","entityId":"news:6040","canonicalUrl":"https://www.kps-tv.com/km/news/detail/6040","state":"ready","title":"អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវអង្គរប្រុងប្រយ័ត្នហានិភ័យដែលអាចបង្កពីខ្យល់ព្យុះ","summary":"អត្ថបទយោងសេចក្ដីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១០ ខែមេសា ថាកម្ពុជាអាចរងឥទ្ធិពលព្យុះទី៤ ពីថ្ងៃទី១៤ដល់២៥ ខែមេសា។ អាជ្ញាធរអប្សរាអំពាវនាវឱ្យភ្ញៀវនិងអ្នកបើកបរប្រុងប្រយ័ត្នភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងដើមឈើរលំ ហើយកុំចតឬជ្រកក្រោមដើមឈើ។","body":"តាមសេចក្ដីរាយការណ៍យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាត្រូវបានព្យាករថានឹងរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី៤ ឈ្មោះ«ស៊ីនឡាគូ» ចាប់ពីថ្ងៃទី១៤ដល់២៥ ខែមេសា។ ខេត្តសៀមរាបក៏អាចរងឥទ្ធិពលខ្លះៗផងដែរ។\nរមណីយដ្ឋានអង្គរអាចរងផលប៉ះពាល់ពីឥទ្ធិពលព្យុះ ដែលអាចបង្កភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឱ្យដីជ្រាយ ហើយដើមឈើអាចរលំ ឬបាក់មែកនៅទីតាំងខ្លះ។\nក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ អ្នកបើកបរយានយន្តគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ឬទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអំឡុងពេលខាងលើ។ អាជ្ញាធរស្នើកុំចតយានយន្ត ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការហានិភ័យរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចប៉ះពាល់អាយុជីវិត។ ដោយ៖ ប៉ៃ សុឃីម\n\nរូបឯកសារ។\n\nរូបឯកសារ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14111","languageVersionId":"8530","visibilityVersion":"2","versionToken":"a1.FrjSvFn-UkB4ByCP1TbYBEUJzit3DqUSktwElUcxNVQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-13T10:05:51Z"}