# ផ្លូវលំបាកមិនអាចរារាំងចិត្ត៖ ពលរដ្ឋធ្វើដំណើរតាមវាលរេញ–ត្រពាំងរពៅទៅជួបជុំគ្រួសារថ្ងៃចូលឆ្នាំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6051>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14102","languageVersionId":"8503","visibilityVersion":"2","versionToken":"a1.5VnlsFqjh1R7rXyD33DDYx63RmSUljQyQYgY7cJ0KBY"}

Original publication: 2026-04-14T02:44:46Z

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ពលរដ្ឋបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ត្រង់វាលរេញ–ត្រពាំងរពៅ ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំខ្មែរ។

ទោះបីផ្លូវវាលរេញ-ត្រពាំងរពៅ ពិបាកធ្វើដំណើរយ៉ាងណាក៏ដោយ ប៉ុន្តែផ្លូវនេះនៅតែសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ នាព្រឹកព្រលឹមស្រាងៗថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃចូលឆ្នាំទី១នេះ គេសង្កេតឃើញប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ជាហូហែរ ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


