# ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រុងពលី និងទទួលទេវតាឆ្នាំថ្មី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6056>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14107","languageVersionId":"8518","visibilityVersion":"2","versionToken":"a1.QucE6iM3HCn-aE1xHs7mmxAqXeH_tkUsACKQgHcrwEk"}

Original publication: 2026-04-14T04:14:20Z

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រុងពលី និងទទួលទេវតាឆ្នាំមមី។ តាមប្រពៃណី ពេលចូលឆ្នាំត្រូវនឹងម៉ោង១០:៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ហើយអត្ថបទរៀបរាប់ពីព្រះនាម ព្រះអម្ពរ អាហារ និងមគ្គពាហនៈរបស់រាក្យសាទេវី។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។ តាមប្រពៃណី ពេលទេវតាឆ្នាំថ្មីយាងចុះគឺនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក។
តាមរឿងរ៉ាវប្រពៃណី ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា។ ព្រះនាងទ្រង់អម្ពរពណ៌ខ្មៅ លម្អព្រះកាណ៌ដោយសៀតផ្កាឈូក អភរណៈកែវមណីរា និងសោយលោហិតជាភក្សាហារ។ ព្រះហស្តស្តាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ ហើយគង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ ដែលជាសេះ ជាមគ្គពាហនៈ។ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


