{"asset":"news","key":"6061","locale":"km","id":"news:6061:km","entityId":"news:6061","canonicalUrl":"https://www.kps-tv.com/km/news/detail/6061","state":"ready","title":"ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពិនិត្យស្តង់អាវុធហត្ថរាជធានីភ្នំពេញ និងការផ្សព្វផ្សាយលេខ១២៩១ ក្នុងនគរសង្ក្រាន្ត២០២៦","summary":"តាមសេចក្ដីរាយការណ៍ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមចុះពិនិត្យស្តង់អាវុធហត្ថនៅថ្ងៃទី១៣ ខែមេសា ដើម្បីផ្សព្វផ្សាយការងារនិងលេខអន្តរាគមន៍១២៩១ ដល់អ្នកចូលរួមនគរសង្ក្រាន្តដែលគ្រោងធ្វើពីថ្ងៃទី១៤ដល់១៩ ខែមេសា។","body":"តាមសេចក្ដីរាយការណ៍ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ចុះពិនិត្យស្តង់ពិព័រណ៍ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងសកម្មភាពការងាររបស់អង្គភាព ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់១២៩១ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ស្តង់នេះស្ថិតក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលគ្រោងប្រព្រឹត្តពីថ្ងៃទី១៤ដល់១៩ ខែមេសា ឆ្នាំ២០២៦ នៅសួនមុនីហទ័យ (ស្ពាននាគ វត្តភ្នំ) ផ្លូវលេខ៥១ កែងផ្លូវលេខ១០៦ រាជធានីភ្នំពេញ។\nកងរាជអាវុធហត្ថរាជធានីភ្នំពេញសូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាស្តង់ និងលេងល្បែងកម្សាន្ត ដើម្បីមានឱកាសទទួលរង្វាន់ជាច្រើន។\nដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14098","languageVersionId":"8491","visibilityVersion":"2","versionToken":"a1.UmmTm-NLxdMOHT9zBq1H28r9ug6qBxJpsxGIpRK5YsA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-14T09:18:25Z"}