{"asset":"news","key":"6068","locale":"km","id":"news:6068:km","entityId":"news:6068","canonicalUrl":"https://www.kps-tv.com/km/news/detail/6068","state":"ready","title":"អភិបាលរងខេត្តព្រះសីហនុថា សន្តិសុខថ្ងៃចូលឆ្នាំទី១ល្អ ខណៈភ្ញៀវទៅកោះច្រើន","summary":"លោក ឡុង ឌីម៉ង់ ថា នៅថ្ងៃទី១៤ ខែមេសា សន្តិសុខសណ្ដាប់ធ្នាប់មិនមានបាតុភាព ហើយសណ្ឋាគារ និងផ្ទះសំណាក់មានការកក់ច្រើន។ លោកក៏លើកឡើងពីការកកស្ទះផ្លូវទឹកបន្តិចទៅកោះរ៉ុង និងកោះរ៉ុងសន្លឹម។","body":"លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី១ សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្តមិនមានបាតុភាពកើតឡើង និងមានភាពល្អប្រសើរ។ លោកថា មានភ្ញៀវទេសចរមកកម្សាន្តច្រើន ហើយសណ្ឋាគារ និងផ្ទះសំណាក់ក៏មានការកក់បន្ទប់ជាច្រើន។\nលោកបានបញ្ជាក់ថា៖ «ចំពោះភ្ញៀវទេសចរនាពេលព្រឹកមិនសូវឃើញមានច្រើនពិតមែន ដោយសារពួកគាត់នៅជាប់រវល់ទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន បន្ទាប់មកចាប់ពីរសៀលមក គឺឃើញថា ភ្ញៀវទេសចរមកច្រើន ជាពិសេសនៅតាមសណ្ឋាគារជាច្រើនមានការកក់បន្ទប់ ហើយភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្តផ្សេងៗក៏មកច្រើនដែរ»។\nចំពោះការធ្វើដំណើរទៅកោះ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា មានការកកស្ទះផ្លូវទឹកបន្តិច ដោយសារភ្ញៀវទេសចរជាច្រើនសម្រុកទៅកម្សាន្តនៅតាមកោះ ជាពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម។\nតាមរបាយការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា។\nដោយ៖ ង៉ែត ពិសាន្ត។\n\nរូបឯកសារ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14097","languageVersionId":"8488","visibilityVersion":"2","versionToken":"a1.a7q0s1Hl4SOgFg8l2kB6Mrw2kKtNNU8fuqsCU93bf-g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-15T03:25:26Z"}