# អភិបាលរងខេត្តព្រះសីហនុថា សន្តិសុខថ្ងៃចូលឆ្នាំទី១ល្អ ខណៈភ្ញៀវទៅកោះច្រើន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6068>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14097","languageVersionId":"8488","visibilityVersion":"2","versionToken":"a1.a7q0s1Hl4SOgFg8l2kB6Mrw2kKtNNU8fuqsCU93bf-g"}

Original publication: 2026-04-15T03:25:26Z

លោក ឡុង ឌីម៉ង់ ថា នៅថ្ងៃទី១៤ ខែមេសា សន្តិសុខសណ្ដាប់ធ្នាប់មិនមានបាតុភាព ហើយសណ្ឋាគារ និងផ្ទះសំណាក់មានការកក់ច្រើន។ លោកក៏លើកឡើងពីការកកស្ទះផ្លូវទឹកបន្តិចទៅកោះរ៉ុង និងកោះរ៉ុងសន្លឹម។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី១ សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្តមិនមានបាតុភាពកើតឡើង និងមានភាពល្អប្រសើរ។ លោកថា មានភ្ញៀវទេសចរមកកម្សាន្តច្រើន ហើយសណ្ឋាគារ និងផ្ទះសំណាក់ក៏មានការកក់បន្ទប់ជាច្រើន។
លោកបានបញ្ជាក់ថា៖ «ចំពោះភ្ញៀវទេសចរនាពេលព្រឹកមិនសូវឃើញមានច្រើនពិតមែន ដោយសារពួកគាត់នៅជាប់រវល់ទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន បន្ទាប់មកចាប់ពីរសៀលមក គឺឃើញថា ភ្ញៀវទេសចរមកច្រើន ជាពិសេសនៅតាមសណ្ឋាគារជាច្រើនមានការកក់បន្ទប់ ហើយភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្តផ្សេងៗក៏មកច្រើនដែរ»។
ចំពោះការធ្វើដំណើរទៅកោះ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា មានការកកស្ទះផ្លូវទឹកបន្តិច ដោយសារភ្ញៀវទេសចរជាច្រើនសម្រុកទៅកម្សាន្តនៅតាមកោះ ជាពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម។
តាមរបាយការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា។
ដោយ៖ ង៉ែត ពិសាន្ត។

រូបឯកសារ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


