{"asset":"news","key":"6072","locale":"km","id":"news:6072:km","entityId":"news:6072","canonicalUrl":"https://www.kps-tv.com/km/news/detail/6072","state":"ready","title":"ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរាយការណ៍ពីភ្ញៀវជាង១៤ម៉ឺនលើកនៅថ្ងៃចូលឆ្នាំទី២","summary":"លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរាយការណ៍ពីភ្ញៀវទេសចរ១៤១១០៧លើកនៅថ្ងៃទី១៥ ខែមេសា ជាមួយអត្រាកើន២,៩៨ភាគរយ។ របាយការណ៍ក៏បែងចែកភ្ញៀវជាតិ បរទេស និងតួលេខតាមឆ្នេរ រមណីយដ្ឋាន អាកាសយានដ្ឋាន និងកោះ។","body":"តាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២នៃបុណ្យចូលឆ្នាំខ្មែរ ខេត្តបានទទួលភ្ញៀវទេសចរសរុប១៤១១០៧លើក។ របាយការណ៍បង្ហាញអត្រាកើនឡើង២,៩៨ភាគរយ។\nរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍បង្ហាញថា ក្នុងនោះមានភ្ញៀវជាតិ១៣៧៧៤០លើក កើនឡើង៣,៤១ភាគរយ និងភ្ញៀវបរទេស៣៣៦៧លើក ថយចុះ១២,១៣ភាគរយ។\nនៅតាមឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប១៣៩៧១៩លើក កើនឡើង២,៦៣ភាគរយ ក្នុងនោះភ្ញៀវជាតិ១៣៧០៦០លើក កើនឡើង៣,២៤ភាគរយ និងភ្ញៀវបរទេស២៦៥៩លើក ថយចុះ២១,៣០ភាគរយ។ ដោយឡែក មានជើងហោះហើរចូលតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣ជើង កើនឡើង១ជើងធៀបនឹងឆ្នាំមុន ដោយមានភ្ញៀវដែលរបាយការណ៍កត់ត្រាសរុប២៧០លើក កើនឡើង១៤១,០៧ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមាន២លើក ថយចុះ៦០ភាគរយ និងភ្ញៀវអន្តរជាតិ២៦៨លើក កើនឡើង១៥០,៤៦ភាគរយ។\nនៅតាមកោះនានា មានភ្ញៀវទេសចរសរុប១១១៨លើក កើនឡើង៤៤,៦៣ភាគរយ ក្នុងនោះភ្ញៀវជាតិ៦៧៨លើក កើនឡើង៥៨,៧៨ភាគរយ និងភ្ញៀវបរទេស៤៤០លើក កើនឡើង២៧,១៦ភាគរយ។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14095","languageVersionId":"8482","visibilityVersion":"2","versionToken":"a1.g1d_yIOu10whssBcFnQGV0D1z3siLq1ZRvgNDxVwMjU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-16T01:24:33Z"}