{"asset":"news","key":"6100","locale":"km","id":"news:6100:km","entityId":"news:6100","canonicalUrl":"https://www.kps-tv.com/km/news/detail/6100","state":"ready","title":"ស្ថានទូតកម្ពុជានៅបារាំងបំភ្លឺមូលហេតុបដិសេធសម រង្ស៊ីចូលជួបជុំសមាគមខ្មែរនៅប៉ារីស","summary":"ក្នុងសេចក្ដីបំភ្លឺថ្ងៃទី១៨ ខែមេសា ស្ថានទូតកម្ពុជានៅបារាំងថា ការបដិសេធសម រង្ស៊ីចូលរួមជួបជុំសមាគមខ្មែរនៅប៉ារីស មិនមែនដោយនិន្នាការនយោបាយទេ ប៉ុន្តែដើម្បីបញ្ចៀសការផ្សារភ្ជាប់ជាមួយបុគ្គលដែលបានជាប់ទោស។ ស្ថានទូតក៏បដិសេធថាខ្លួនតំណាងគណបក្សជំនួសជាតិ។","body":"ក្នុងសេចក្ដីបំភ្លឺថ្ងៃទី១៨ ខែមេសា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានអះអាងថា ការមិនអនុញ្ញាតឱ្យសម រង្ស៊ីចូលរួមជួបជុំសមាគមខ្មែរនៅប៉ារីស មិនមែនជាការប្រកាន់និន្នាការនយោបាយទេ ប៉ុន្តែដើម្បីបញ្ចៀសការផ្សារភ្ជាប់ជាមួយបុគ្គលដែលបានជាប់ទោស។ ស្ថានទូតថា ការបំភ្លឺនេះជាការឆ្លើយតបចំពោះការចោទប្រកាន់របស់បុគ្គលមួយចំនួន ដែលស្ថានទូតចាត់ទុកថាគ្មានមូលដ្ឋាន។\nសេចក្ដីបំភ្លឺថា ស្ថានទូតជាស្ថាប័នរដ្ឋផ្លូវការតំណាងជាតិ និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅនិងធ្វើការនៅបារាំង ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនា។ ចំពោះការបដិសេធសម រង្ស៊ី ស្ថានទូតថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចសហការ ឬផ្ដល់ការទទួលស្គាល់ផ្លូវការដល់«បុគ្គលជាទណ្ឌិត»បានទេ។ ស្ថានទូតថា តុលាការបានកាត់ទោសរូបគាត់ពីបទល្មើសធ្ងន់ធ្ងរ រួមមានបទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ។\nកន្លងមកមានការលើកឡើងមួយចំនួនថា ការបដិសេធសម រង្ស៊ីចូលកម្មវិធីសមាគមខ្មែរនៅប៉ារីស បង្ហាញថាស្ថានទូតតំណាងឱ្យគណបក្សនយោបាយ ជំនួសឱ្យជាតិនិងប្រជាពលរដ្ឋខ្មែរ។ ស្ថានទូតបានបដិសេធការលើកឡើងទាំងនេះ ដោយចាត់ទុកថាគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងបំណងលាបពណ៌ និងបំបែកបំបាក់សាមគ្គីភាពជាតិ។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14089","languageVersionId":"8464","visibilityVersion":"2","versionToken":"a1.HaYdcKq7pY6uL69IyAxgyPNkO8JTralD8RRbL_uRN_M"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-19T04:07:55Z"}