# ស្ថានទូតកម្ពុជានៅបារាំងបំភ្លឺមូលហេតុបដិសេធសម រង្ស៊ីចូលជួបជុំសមាគមខ្មែរនៅប៉ារីស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6100>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14089","languageVersionId":"8464","visibilityVersion":"2","versionToken":"a1.HaYdcKq7pY6uL69IyAxgyPNkO8JTralD8RRbL_uRN_M"}

Original publication: 2026-04-19T04:07:55Z

ក្នុងសេចក្ដីបំភ្លឺថ្ងៃទី១៨ ខែមេសា ស្ថានទូតកម្ពុជានៅបារាំងថា ការបដិសេធសម រង្ស៊ីចូលរួមជួបជុំសមាគមខ្មែរនៅប៉ារីស មិនមែនដោយនិន្នាការនយោបាយទេ ប៉ុន្តែដើម្បីបញ្ចៀសការផ្សារភ្ជាប់ជាមួយបុគ្គលដែលបានជាប់ទោស។ ស្ថានទូតក៏បដិសេធថាខ្លួនតំណាងគណបក្សជំនួសជាតិ។

ក្នុងសេចក្ដីបំភ្លឺថ្ងៃទី១៨ ខែមេសា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានអះអាងថា ការមិនអនុញ្ញាតឱ្យសម រង្ស៊ីចូលរួមជួបជុំសមាគមខ្មែរនៅប៉ារីស មិនមែនជាការប្រកាន់និន្នាការនយោបាយទេ ប៉ុន្តែដើម្បីបញ្ចៀសការផ្សារភ្ជាប់ជាមួយបុគ្គលដែលបានជាប់ទោស។ ស្ថានទូតថា ការបំភ្លឺនេះជាការឆ្លើយតបចំពោះការចោទប្រកាន់របស់បុគ្គលមួយចំនួន ដែលស្ថានទូតចាត់ទុកថាគ្មានមូលដ្ឋាន។
សេចក្ដីបំភ្លឺថា ស្ថានទូតជាស្ថាប័នរដ្ឋផ្លូវការតំណាងជាតិ និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅនិងធ្វើការនៅបារាំង ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនា។ ចំពោះការបដិសេធសម រង្ស៊ី ស្ថានទូតថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចសហការ ឬផ្ដល់ការទទួលស្គាល់ផ្លូវការដល់«បុគ្គលជាទណ្ឌិត»បានទេ។ ស្ថានទូតថា តុលាការបានកាត់ទោសរូបគាត់ពីបទល្មើសធ្ងន់ធ្ងរ រួមមានបទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ។
កន្លងមកមានការលើកឡើងមួយចំនួនថា ការបដិសេធសម រង្ស៊ីចូលកម្មវិធីសមាគមខ្មែរនៅប៉ារីស បង្ហាញថាស្ថានទូតតំណាងឱ្យគណបក្សនយោបាយ ជំនួសឱ្យជាតិនិងប្រជាពលរដ្ឋខ្មែរ។ ស្ថានទូតបានបដិសេធការលើកឡើងទាំងនេះ ដោយចាត់ទុកថាគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងបំណងលាបពណ៌ និងបំបែកបំបាក់សាមគ្គីភាពជាតិ។
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


