{"asset":"news","key":"6135","locale":"km","id":"news:6135:km","entityId":"news:6135","canonicalUrl":"https://www.kps-tv.com/km/news/detail/6135","state":"ready","title":"សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគាល់ព្រះមហាក្សត្រ និងមានប្រសាសន៍ថាព្រះរាជសុខភាពបានប្រសើរឡើងក្រោយវះកាត់","summary":"សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចបានចូលគាល់ព្រះមហាក្សត្រនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងប្រមាណ៨នាទី នៅម៉ោង៩:៣០ព្រឹក ម៉ោងប៉េកាំង ថ្ងៃទី២១ ខែមេសា។ សម្ដេចថា ព្រះអង្គមានព្រះរាជបន្ទូលឆ្លើយឆ្លងជាធម្មតា ខណៈបន្តទទួលការថែទាំក្រោយវះកាត់ និងបានផ្ញើការសាកសួរសុខទុក្ខដល់ព្រះសង្ឃនិងប្រជាពលរដ្ឋ។","body":"សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងទីក្រុងប៉េកាំង ថ្ងៃទី២១ ខែមេសា សម្ដេចបានចូលគាល់សួរព្រះរាជសុខទុក្ខព្រះមហាក្សត្រ នរោត្តម សីហមុនី នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រមាណ៨នាទី។\nសម្ដេចតេជោបានមានប្រសាសន៍ថា ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ហើយព្រះអង្គមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្ដេចជាធម្មតា។ ព្រះអង្គកំពុងផ្ទុំ និងទទួលការចាក់សេរ៉ូម ដែលសម្ដេចបានពណ៌នាថាជាផ្នែកនៃការថែទាំធម្មតាក្រោយវះកាត់។ សម្ដេចក៏បានពាំនាំការសាកសួរសុខទុក្ខ និងព្រះរាជពររបស់ព្រះអង្គ ដោយក្ដីនឹករលឹកចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា។ ដោយ៖ ប៉ៃ សុឃីម\n\nរូបឯកសារ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14078","languageVersionId":"8431","visibilityVersion":"2","versionToken":"a1.t32xkaiUaSA47o95QvMINLsXzCP-jttFaG_1J7i8S6g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-21T03:54:55Z"}