{"asset":"news","key":"6137","locale":"km","id":"news:6137:km","entityId":"news:6137","canonicalUrl":"https://www.kps-tv.com/km/news/detail/6137","state":"ready","title":"រដ្ឋមន្ត្រីការបរទេសនិងការពារជាតិកម្ពុជា-ចិនគ្រោងជួបក្នុងកិច្ចសន្ទនា២+២ នៅថ្ងៃទី២២ ខែមេសា","summary":"សេចក្ដីរាយការណ៍ថ្ងៃទី២១ ខែមេសា បានរៀបរាប់ពីគម្រោងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២លើកដំបូងនៅល្ងាចថ្ងៃបន្ទាប់ និងគម្រោងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា។","body":"តាមសេចក្ដីរាយការណ៍ថ្ងៃទី២១ ខែមេសា កម្ពុជា និងចិនគ្រោងរៀបចំកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ នៅល្ងាចថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែមេសា នៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន ឯកឧត្តម ដុង ជុន គ្រោងជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដើម្បីពិភាក្សាកិច្ចការសំខាន់ៗមួយចំនួន។\nសេចក្ដីរាយការណ៍ថា កិច្ចសន្ទនានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង មកកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំក៏គ្រោងពិភាក្សាកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខ ដែលក្នុងនោះ ប្រធានបទសន្តិសុខអាចផ្ដោតលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។\nសេចក្ដីរាយការណ៍ក៏បានរៀបរាប់ពីគម្រោងជំនួបសម្ដែងការគួរសមរបស់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិចិនជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី២៣ ខែមេសា រួមទាំងអាហារសាមគ្គី ហើយក៏គ្រោងមានជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។\nដោយ៖ ង៉ែត ពិសាន្ត\n\nរូបឯកសារ\nរូបឯកសារ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14076","languageVersionId":"8425","visibilityVersion":"2","versionToken":"a1.HD6ovSX5pzjk8ZoMLcYUROC3NHIYsML5thFW4rSKHVI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-21T06:33:24Z"}