{"asset":"news","key":"6144","locale":"km","id":"news:6144:km","entityId":"news:6144","canonicalUrl":"https://www.kps-tv.com/km/news/detail/6144","state":"ready","title":"អភិបាលខេត្តព្រះសីហនុ៖ មនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ គឺដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព","summary":"ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំមន្ត្រីឱ្យបំពេញភារកិច្ច គោរពវិន័យ និងសហការគ្នា ក្នុងកិច្ចប្រជុំវាយតម្លៃការងារនាព្រឹកថ្ងៃទី២១ ខែមេសា។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។\nឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីរាជការ ដែលស្ថិតក្រោមរចនាសម្ព័ន្ធរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។\nកិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលអង្គភាពនីមួយៗបានជួបប្រទះ។\nឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការគោរពវិន័យ កិច្ចសហប្រតិបត្តិការរវាងមន្ត្រី និងការលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ គឺដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14075","languageVersionId":"8422","visibilityVersion":"2","versionToken":"a1.F29CVL5CyHG9IIbGG-Hr8489i8PWJEku8Gt2RSkS9yY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-21T08:43:49Z"}