{"asset":"news","key":"6154","locale":"km","id":"news:6154:km","entityId":"news:6154","canonicalUrl":"https://www.kps-tv.com/km/news/detail/6154","state":"ready","title":"រោងចក្រជីកសិកម្មរបស់វីរៈប៊ុនថាំបើកដំណើរការផ្លូវការ ក្រោយវិនិយោគប្រមាណ៤លានដុល្លារ","summary":"លោក សួរ វីរៈ បានឱ្យដឹងថា រោងចក្រជីកសិកម្មរបស់ក្រុមហ៊ុនវីរៈប៊ុនថាំនៅខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ៤លានដុល្លារ ហើយបើកដំណើរការផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោយសាកល្បងផ្គត់ផ្គង់រយៈពេល៦ខែ។ ការបង្កើនផលិតកម្មជីសរីរាង្គអាស្រ័យលើតម្រូវការ ខណៈរោងចក្រផលិតចំណីអាហារមួយទៀតកំពុងសាងសង់។","body":"អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានឱ្យដឹងថា គិតមកដល់ពេលនេះ លោកបានវិនិយោគប្រមាណ៤លានដុល្លារលើរោងចក្រផលិតជីកសិកម្មមួយ ដែលមានផ្ទៃដីប្រមាណ១៥ហិកតា នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។\nរោងចក្រនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីសាកល្បងផ្គត់ផ្គង់ និងចែកចាយផលិតផលជីកសិកម្មរយៈពេល៦ខែ។\nក្នុងអំឡុងពេលសាកល្បង រោងចក្របានផ្គត់ផ្គង់ជី៣ប្រភេទ ដែលប្រើវត្ថុធាតុដើមក្នុងស្រុក រួមមានជីធម្មជាតិសរីរាង្គ ជីលាមកជន្លេន និងជីទឹក។ លោកបញ្ជាក់ថា រោងចក្រមានសមត្ថភាពផលិតជីធម្មជាតិសរីរាង្គ២៥០តោនក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតជីគីមីអាចដល់៦០០តោនក្នុងមួយថ្ងៃ។\nអ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា រោងចក្រមានលទ្ធភាពបង្កើនផលិតកម្មជីធម្មជាតិសរីរាង្គដល់១,០០០តោនក្នុងមួយថ្ងៃ អាស្រ័យលើតម្រូវការជាក់ស្តែង។\nក្រៅពីរោងចក្រជីសរីរាង្គ ក្រុមហ៊ុនវីរៈប៊ុនថាំក៏កំពុងសាងសង់រោងចក្រផលិតចំណីអាហារមួយ នៅតាមបណ្ដោយផ្លូវលេខ៥១ ចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14073","languageVersionId":"8416","visibilityVersion":"2","versionToken":"a1.TyWH5Bfik0vyqSl0w7DFZxY7o4Zyqlw1rWhRD3Y9vjQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-22T02:57:16Z"}