{"asset":"news","key":"6164","locale":"km","id":"news:6164:km","entityId":"news:6164","canonicalUrl":"https://www.kps-tv.com/km/news/detail/6164","state":"ready","title":"លោក ស សុខា ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានការបង្ក្រាប Online Scams ដោយមានលោក ម៉ាង ស៊ីណេត ចូលរួម","summary":"កិច្ចប្រជុំព្រឹកថ្ងៃទី២២ ខែមេសា តាមកម្មវិធី Zoom ត្រូវបានរាយការណ៍ថាផ្តោតលើវឌ្ឍនភាពការងារបង្ក្រាបការឆបោក ដោយមានមន្ត្រីក្រសួងមហាផ្ទៃ និងតំណាងនគរបាលរាជធានីខេត្តចូលរួម។","body":"តាមសេចក្តីរាយការណ៍ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍តាមកម្មវិធី Zoom ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។\nសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកចូលរួមមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធពីស្នងការដ្ឋាននគរបាលរាជធានីនិងខេត្ត។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14070","languageVersionId":"8407","visibilityVersion":"2","versionToken":"a1.sPQPQaXWIFRE3eji0tfKWFTS1FNiYpPj8E3mbtFTz0s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-22T07:53:22Z"}