{"asset":"news","key":"6165","locale":"km","id":"news:6165:km","entityId":"news:6165","canonicalUrl":"https://www.kps-tv.com/km/news/detail/6165","state":"ready","title":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ WSJ សុំទោស និងកែចំណងជើងដែលប្រើពាក្យ «Scambodia»","summary":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានតវ៉ាចំពោះការប្រើពាក្យ «Scambodia» ក្នុងអត្ថបទស៊ើបអង្កេតរបស់ The Wall Street Journal ចុះថ្ងៃទី១៩ ខែមេសា។ គណៈកម្មាធិការស្នើឱ្យលុបពាក្យនេះ ចេញការកែតម្រូវឬបំភ្លឺ សុំទោសជាផ្លូវការ ជៀសវាងពាក្យប្រមាថក្នុងការផ្សាយនាពេលអនាគត និងកែសម្រួលចំណងជើង។","body":"គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើលិខិតទៅកាសែតអាមេរិក The Wall Street Journal ដោយស្នើឱ្យសុំទោសកម្ពុជាជាផ្លូវការ និងកែសម្រួលចំណងជើង។ សំណើនេះធ្វើឡើងក្រោយកាសែតនេះចុះផ្សាយអត្ថបទស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ដោយប្រើពាក្យ «Scambodia» ក្នុងចំណងជើង។\nលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ ខែមេសាថា៖ «បញ្ហាឆបោកអនឡាញជាបញ្ហាសាកល ដែលប្រទេសទាំងអស់នៅលើពិភពលោក និងក្នុងតំបន់រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់។ ឧក្រិដ្ឋជនឆបោកអនឡាញ និងមន្ត្រីដែលគប់គិតប្រព្រឹត្តអំពើឆបោក គឺជារឿងមួយដាច់ដោយឡែក។ ប៉ុន្តែអ្នកបែរជាដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្ញុំ ដែលមានប្រជាជនជិត១៨លាននាក់ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេស និងជាតិសាសន៍របស់ខ្ញុំ»។\nលោក កែវ រ៉េមី បានវាយតម្លៃថា អត្ថបទរបស់ The Wall Street Journal នេះខ្វះវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសកម្ពុជា ព្រមទាំងប្រជាជនដែលលោកបានលើកឡើងថាមានជិត១៨លាននាក់។\nលោកបានសង្កត់ធ្ងន់ថា ចំណងជើងព័ត៌មានអាចមានគោលបំណងទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែមិនគួរលាបពណ៌ បំផ្លើស ឬបំភ្លៃការពិត ដែលនាំឱ្យបាត់បង់ជំនឿទុកចិត្ត និងគុណតម្លៃនៃសេរីភាពសារព័ត៌មានឡើយ។ ដូច្នេះ លោកបានស្នើឱ្យ The Wall Street Journal លុបពាក្យ «Scambodia» ចេញពីអត្ថបទជាបន្ទាន់ ចេញការកែតម្រូវឬការបំភ្លឺដែលឆ្លុះបញ្ចាំងការរាយការណ៍ត្រឹមត្រូវនិងមានតុល្យភាព សុំទោសកម្ពុជាជាផ្លូវការចំពោះការប្រើចំណងជើងនេះ ជៀសវាងពាក្យប្រមាថក្នុងការផ្សាយនាពេលអនាគត និងកែសម្រួលចំណងជើងឱ្យមានភាពត្រឹមត្រូវ មានតុល្យភាព និងមិនរើសអើងក្នុងការបង្ហាញបញ្ហានេះ។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14072","languageVersionId":"8413","visibilityVersion":"2","versionToken":"a1.2Vnusu2Uber_VuCQdaM2ePYpch5T9LeyuHRfjDzsmQU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-22T08:29:31Z"}