{"asset":"news","key":"6171","locale":"km","id":"news:6171:km","entityId":"news:6171","canonicalUrl":"https://www.kps-tv.com/km/news/detail/6171","state":"ready","title":"ក្រសួងវប្បធម៌កម្ពុជាតវ៉ាចំពោះសកម្មភាពថៃនៅប្រាសាទតាក្របី និងទាមទារឱ្យបញ្ឈប់សកម្មភាពនិងដកបុគ្គលិកចេញ","summary":"ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែមេសា តវ៉ាចំពោះសកម្មភាពថៃនៅប្រាសាទតាក្របីនិងតំបន់ជុំវិញ។ ក្រសួងចាត់ទុកសកម្មភាពទាំងនេះថារំលោភអធិបតេយ្យភាពកម្ពុជា និងបង្កើតស្ថានភាពជាក់ស្តែងនៅលើដី ហើយទាមទារឱ្យបញ្ឈប់សកម្មភាពនិងដកបុគ្គលិកចេញ។","body":"នៅថ្ងៃទី២២ ខែមេសា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ បន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះវត្តមាន និងសកម្មភាពបន្តរបស់អាជ្ញាធរថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ។ ក្រសួងបានបញ្ជាក់ជំហរថា តំបន់នេះស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយវត្តមាននិងសកម្មភាពរបស់ភាគីថៃគឺខុសច្បាប់។\nក្រសួងបានលើកឡើងថា អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការទស្សនា និងសកម្មភាពផ្សេងៗនៅទីនោះ ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ក៏ដោយ។ ក្រសួងចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។\nបើតាមក្រសួង សកម្មភាពថ្មីៗដែលកើតឡើងជាបន្តបន្ទាប់ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានបន្តរបស់អាជ្ញាធរថៃ មានលក្ខណៈបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) និងរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។ ក្រសួងក៏បានតវ៉ាយ៉ាងដាច់អហង្ការចំពោះវត្តមានមន្ត្រីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីការពារជាតិ នៅប្រាសាទតាក្របី និងការរៀបចំសកម្មភាពនៅទីនោះនាថ្ងៃទី២២ ខែមេសា ដោយចាត់ទុកការចូលរួមកម្រិតខ្ពស់នេះថាពង្រឹងលក្ខណៈខុសច្បាប់នៃសកម្មភាពទាំងនោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់សកម្មភាពទាំងអស់នៅប្រាសាទតាក្របី និងដកបុគ្គលិកទាំងអស់ចេញពីទីតាំងជាបន្ទាន់។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14071","languageVersionId":"8410","visibilityVersion":"2","versionToken":"a1.RdwVeLEF6iSniie-43Aa4uX-VX2h4Iugk_2H--g3Rvc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-22T10:05:37Z"}