{"asset":"news","key":"6179","locale":"km","id":"news:6179:km","entityId":"news:6179","canonicalUrl":"https://www.kps-tv.com/km/news/detail/6179","state":"ready","title":"សម្ដេច ហ៊ុន ម៉ាណែត ជួប វ៉ាង យី និង តុង ជុន ពិភាក្សាកិច្ចសហប្រតិបត្តិការ និងបញ្ហាព្រំដែន","summary":"ក្នុងជំនួបថ្ងៃទី២២ ខែមេសា នៅវិមានសន្តិភាព សម្ដេច ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីចិនទាំងពីរបានពិភាក្សាកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ សម្ដេចបានបញ្ជាក់គោលការណ៍ចិនមួយ និងជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។","body":"នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន។ រដ្ឋមន្ត្រីទាំងពីរបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី២២ដល់២៣ ខែមេសា ដើម្បីចូលរួមសកម្មភាពកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» លើកដំបូង។\nភាគីចិនបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងពាំនាំសារសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលចិនជូនសម្ដេចធិបតី។ ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះសន្ទុះអភិវឌ្ឍន៍កម្ពុជា និងគូសបញ្ជាក់មូលដ្ឋានមិត្តភាពដ៏រឹងមាំ ដែលកំពុងឆ្ពោះទៅកម្រិតសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។\nសម្ដេចធិបតីបានសម្ដែងការស្វាគមន៍ និងអរគុណចំពោះការគាំទ្ររបស់ចិនដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ សម្ដេចបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ និងការប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។\nភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការនៅថ្នាក់តំបន់ និងអន្តរជាតិ។\nសម្ដេចធិបតីក៏បានជម្រាបអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរកម្ពុជាថា បញ្ហាគួរដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីទាំងពីរ។ ដោយ៖ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14063","languageVersionId":"8386","visibilityVersion":"2","versionToken":"a1.mm4fKifTrp0pd360DWyGbdE4CC12ZuXkoFX6pVEiJHo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-23T02:56:12Z"}