{"asset":"news","key":"6219","locale":"km","id":"news:6219:km","entityId":"news:6219","canonicalUrl":"https://www.kps-tv.com/km/news/detail/6219","state":"ready","title":"អគ្គិភ័យឆេះយានដ្ឋាននៅសង្កាត់ចោមចៅទី២ បណ្ដាលឱ្យខូចខាតយានយន្ត និងសម្ភារៈជួសជុល","summary":"អគ្គិភ័យបានឆេះយានដ្ឋាននៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាម៉ោង១១:១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានពន្លត់ប្រហែល៤០នាទីក្រោយ បន្ទាប់ពីបណ្ដាលឱ្យខូចខាតយានយន្ត និងសម្ភារៈមួយចំនួន។","body":"នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានអគ្គិភ័យឆេះយានដ្ឋានជួសជុលរថយន្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យបានបណ្ដាលឱ្យខូចខាតរោងដែកប្រក់ស័ង្កសីទំហំ១៣ម៉ែត្រ គុណនឹង២០ម៉ែត្រ រថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង ម៉ាស៊ីនរថយន្តបីគ្រឿង ប៉ុងជួសជុលរថយន្តមួយគ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។\nអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង១១:៥០នាទីថ្ងៃដដែល។ ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តចំនួនប្រាំពីរគ្រឿង និងទឹកចំនួនបួនរថយន្ត ស្មើនឹង២៤ម៉ែត្រគូប។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14052","languageVersionId":"8353","visibilityVersion":"2","versionToken":"a1.r6d294-38-SlKnI3Ju_7lIqFFzhGIKinUZ_FZeqHFmI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-24T07:59:06Z"}