{"asset":"news","key":"6227","locale":"km","id":"news:6227:km","entityId":"news:6227","canonicalUrl":"https://www.kps-tv.com/km/news/detail/6227","state":"ready","title":"សម្ដេចធិបតីអំពាវនាវឱ្យរួមគ្នាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះយើងអាចធ្វើបាន និងយើងត្រូវតែធ្វើ","summary":"ក្នុងសារពាក់ព័ន្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបន្តសហការ ការពារមូសខាំ និងទៅពិគ្រោះពិនិត្យសុខភាពឱ្យបានឆាប់ ប្រសិនបើសង្ស័យថាឆ្លងជំងឺក្រោយស្នាក់នៅតំបន់មានហានិភ័យ។","body":"យោងតាមសំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបានអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្ដេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។ សម្ដេចបានបញ្ជាក់ថា ប្រធានបទនេះបង្ហាញពីការប្ដេជ្ញារួមក្នុងការសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជា និងចូលរួមគាំទ្រគោលដៅតំបន់ និងសកល ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិបន្តសហការប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។\nសម្ដេចបានគូសបញ្ជាក់ថា ប្រធានបទទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងវឌ្ឍនភាពរបស់កម្ពុជាបង្ហាញថា ការលុបបំបាត់ជំងឺគ្រុនចាញ់អាចសម្រេចបានតាមរយៈការខិតខំរួមគ្នារបស់បុគ្គល គ្រួសារ សហគមន៍គ្រប់កម្រិត និងគ្រប់ភាគីទាំងជាតិ និងអន្តរជាតិ។\nសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនពីមូសខាំ និងរួសរាន់ស្វែងរកសេវាពិគ្រោះពិនិត្យសុខភាពនៅកន្លែងជិតបំផុត ប្រសិនបើសង្ស័យថាឆ្លងជំងឺគ្រុនចាញ់ក្រោយស្នាក់នៅតំបន់មានហានិភ័យ។ ការបញ្ចប់ជំងឺគ្រុនចាញ់ត្រូវជាគោលដៅរួម ដើម្បីការពារខ្លួន និងគ្រួសារ ព្រមទាំងលើកកម្ពស់ជីវភាពសង្គមសេដ្ឋកិច្ច។ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14050","languageVersionId":"8347","visibilityVersion":"2","versionToken":"a1.nbsa6txcmWBekAQUkP3FdXAPtSrIR_F82P629r_5750"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-25T02:41:51Z"}