{"asset":"news","key":"6264","locale":"km","id":"news:6264:km","entityId":"news:6264","canonicalUrl":"https://www.kps-tv.com/km/news/detail/6264","state":"ready","title":"ក្រសួងព្រះបរមរាជវាំងថា ព្រះរាជសុខភាពប្រសើរបន្តិច និងបន្តគង់ព្យាបាលនៅមន្ទីរពេទ្យ","summary":"សេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្រប្រសើរបន្តិច ក្រោយព្យាបាលប្រមាណមួយសប្តាហ៍បន្ទាប់ពីវះកាត់នៅប៉េកាំង។ គ្រូពេទ្យណែនាំឱ្យព្រះអង្គបន្តគង់នៅមន្ទីរពេទ្យ។","body":"ក្រសួងព្រះបរមរាជវាំងបានប្រកាសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថា ព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសើរឡើងបន្តិច ក្រោយព្រះអង្គគង់ប្រថាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ប្រទេសចិន ប្រមាណមួយសប្តាហ៍។\nសេចក្តីប្រកាសបានបញ្ជាក់ថា ព្រះអង្គបានទទួលការវះកាត់ធំ និងការថែទាំបន្តពីក្រុមវេជ្ជបណ្ឌិតជំនាញ និងគិលានុបដ្ឋាកមានបទពិសោធន៍។ ក្រុមគ្រូពេទ្យបន្តតាមដានព្រះរាជសុខភាព ដោយផ្តល់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំជួយផ្សះមុខរបួសក្រោយវះកាត់ និងការព្យាបាលតាមតម្រូវការ។\nទោះព្រះរាជសុខភាពបានប្រសើរឡើងក្តី គ្រូពេទ្យបានណែនាំឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យមួយរយៈទៀត ដើម្បីតាមដាន និងទទួលការថែទាំបន្តសម្រាប់ការស្តារព្រះរាជសុខភាពដោយសុវត្ថិភាព។\nព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានថ្លែងអំណរគុណសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ដែលបានថ្វាយព្រះពរ និងបួងសួងជាបន្តបន្ទាប់។\nអត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14040","languageVersionId":"8317","visibilityVersion":"2","versionToken":"a1.OerlWooxs0LyjvyuEVQy3Pfoot5XKLfTnedyqKL9DTs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-27T03:45:01Z"}