{"asset":"news","key":"6272","locale":"km","id":"news:6272:km","entityId":"news:6272","canonicalUrl":"https://www.kps-tv.com/km/news/detail/6272","state":"ready","title":"រដ្ឋបាលខេត្តប៉ៃលិនបដិសេធព័ត៌មានលើបណ្តាញសង្គមដែលចោទថាថៃឈ្លានពានចូលខេត្ត","summary":"សេចក្តីបដិសេធថ្ងៃទី២៧ ខែមេសា របស់រដ្ឋបាលខេត្តប៉ៃលិនចាត់ទុកការផ្សាយនោះថាជាព័ត៌មានមិនពិត និងអំពាវនាវកុំចែករំលែកបន្ត ខណៈអាជ្ញាធរបញ្ជាក់ពីការអនុវត្តភារកិច្ចរក្សាសន្តិសុខព្រំដែន។","body":"បន្ទាប់ពីមានការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត តាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង និងតាមបណ្តាញសង្គមផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះ គឺជាព័ត៌មានមិនពិតឡើយ ហើយរដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសបដិសេធចោលទាំងស្រុង។\nនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តប៉ៃលិន សូមបញ្ជាក់ថា ព័ត៌មានខាងលើគឺជាព័ត៌មានក្លែងក្លាយ បំភាន់ និងគ្មានមូលដ្ឋានការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាកុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីចៀសវាងការយល់ច្រឡំ ហើយសូមទទួលយកព័ត៌មានពីប្រភពផ្លូវការប៉ុណ្ណោះ។\nជាមួយគ្នានេះដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ។\nសេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14038","languageVersionId":"8311","visibilityVersion":"2","versionToken":"a1.hxrCV4VPMnGMBrdSYVnhmDH8wnUJO4Z0rGv1XCs2vGU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-27T09:23:50Z"}