{"asset":"news","key":"6277","locale":"km","id":"news:6277:km","entityId":"news:6277","canonicalUrl":"https://www.kps-tv.com/km/news/detail/6277","state":"ready","title":"រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ជួបគ្នានៅប្រ៊ុយណេពិភាក្សាព្រំដែននិងការកសាងទំនុកចិត្ត","summary":"រដ្ឋមន្ត្រីទាំងពីរជួបគ្នាក្នុងឱកាសកិច្ចប្រជុំ AEMM លើកទី២៥ ដើម្បីពិភាក្សាការបន្ធូរបន្ថយភាពតានតឹង យន្តការទ្វេភាគី និងការកសាងទំនុកចិត្ត ដោយបញ្ជាក់ការប្តេជ្ញាចំពោះបទឈប់បាញ់។","body":"ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស៊ីហាសាក់ ភួងកិតកែវ បានជួបគ្នាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសប្រ៊ុយណេ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការកសាងទំនុកចិត្តរវាងគ្នា ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ។\nឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ក៏បានស្វាគមន៍ចំពោះការពង្រឹងបទឈប់បាញ់ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃសម័យប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបានសន្យាថា នឹងគាំទ្រវិធានការដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ដើម្បីកាត់បន្ថយភាពតានតឹង និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីវិធីដើម្បីបង្កើនទំនុកចិត្ត និងការយោគយល់គ្នា ចៀសវាងការចោទប្រកាន់ និងព័ត៌មានមិនពិត ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14036","languageVersionId":"8305","visibilityVersion":"2","versionToken":"a1.reukfz7UG6w1pCC6eRU4uci3XXi1UtVvqZmSt5uvCfE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-28T02:25:37Z"}