{"asset":"news","key":"6278","locale":"km","id":"news:6278:km","entityId":"news:6278","canonicalUrl":"https://www.kps-tv.com/km/news/detail/6278","state":"ready","title":"កម្ពុជានាំអនុព័ន្ធយោធាបរទេស រួមមានអាម៉េរិក ចិន និងជប៉ុន ទៅកាន់ព្រំដែនក្នុងអំឡុងបទឈប់បាញ់","summary":"ក្រសួងការពារជាតិសម្របសម្រួលទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសទៅខេត្តតាមព្រំដែននាព្រឹកថ្ងៃទី២៨ ខែមេសា។ អ្នកនាំពាក្យបញ្ជាក់ជំហរកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធី និងប្រឆាំងការគំរាមឬប្រើកម្លាំង។","body":"ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។\nអ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14035","languageVersionId":"8302","visibilityVersion":"2","versionToken":"a1.oh_zfd4aw4G1ys1OZHa5a2uO-Og-REa_GB-aGJfL6zM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-28T02:37:40Z"}