{"asset":"news","key":"6302","locale":"km","id":"news:6302:km","entityId":"news:6302","canonicalUrl":"https://www.kps-tv.com/km/news/detail/6302","state":"ready","title":"អាស៊ានពិភាក្សាសន្តិសុខស្បៀងក្នុងកិច្ចប្រជុំពិសេស AMAF ស្តីពីស្ថានការណ៍មជ្ឈិមបូព៌ា","summary":"រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាវិធានការឆ្លើយតបរួម និងបង្កើនភាពធន់នៃវិស័យកសិកម្មនិងប្រព័ន្ធស្បៀងក្នុងតំបន់។","body":"នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុង «កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន (AMAF) ស្តីពីស្ថានការណ៍ចុងក្រោយនៅមជ្ឈិមបូព៌ា»។\nកិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងសម្របសម្រួលវិធានការឆ្លើយតបរួមរបស់បណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងភាពធន់នៃវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារក្នុងតំបន់ ចំពោះបម្រែបម្រួលស្ថានការណ៍សកល និងបញ្ហាប្រឈមថ្មីៗដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀង។\nកិច្ចប្រជុំនេះបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាន ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបរួម និងមានគោលដៅធានាថា វិស័យកសិកម្ម និងស្បៀងអាហារនៅតែមានស្ថិរភាព និងអាចទ្រាំទ្របានក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកដែលមានការប្រែប្រួល៕ \nដោយ៖ ស៊ីណាន\n\nរូបភាពកិច្ចប្រជុំ។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13996","languageVersionId":"8231","visibilityVersion":"2","versionToken":"a1.qY5ufsH47CWMfd8RWt1n4po_ttVftorP5ru3R9EAquw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-04-29T06:48:08Z"}