# កម្ពុជា និងព្រុយណេពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6303>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13995","languageVersionId":"8228","visibilityVersion":"2","versionToken":"a1.UU6BUVk7aZpn4ITqu4pNkH_YIT5kKZykmz7Gqdixf_I"}

Original publication: 2026-04-29T06:55:03Z

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ជួបរដ្ឋមន្ត្រីការបរទេសទីពីរព្រុយណេ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ និងបញ្ហាតំបន់និងអន្តរជាតិ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទីពីរនៃប្រទេសព្រុយណេដារូស្សាឡាម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗដែលមានផលប្រយោជន៍រួម។ ជាមួយគ្នានេះ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួមរបស់ប្រទេសទាំងពីរ។
ជំនួបនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ៖ ស៊ីណាន

រូបភាពកិច្ចជំនួប។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


