{"asset":"news","key":"6356","locale":"km","id":"news:6356:km","entityId":"news:6356","canonicalUrl":"https://www.kps-tv.com/km/news/detail/6356","state":"ready","title":"ឥណ្ឌាគ្រោងរៀបចំពិព័រណ៍គ្រឿងសមុទ្រលើកទី២ នៅថ្ងៃទី១–៣ ខែកក្កដា ឆ្នាំ២០២៦","summary":"ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីពិព័រណ៍ SEB 2026 នៅទីក្រុង Chennai ដោយលើកពីស្តង់ សកម្មភាពធុរកិច្ច និងការគាំទ្រសម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្រ។","body":"ក្រសួងពាណិជ្ជកម្មកម្ពុជាជូនដំណឹងដល់ពាណិជ្ជករ និងសាធារណជនថា អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលសមុទ្រ MPEDA ក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា គ្រោងរៀបចំ «ពិព័រណ៍គ្រឿងសមុទ្រលើកទី២» Seafood Expo Bharat (SEB 2026) ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។\nពិព័រណ៍នេះគ្រោងមានស្តង់ចំនួន៣២៥ និងរំពឹងថាមានគណៈប្រតិភូធុរកិច្ចឥណ្ឌា និងបរទេសចូលរួមប្រមាណ៥០០០នាក់។ កម្មវិធីក៏គ្រោងមានជំនួបធុរកិច្ច និងទស្សនកិច្ចរោងចក្រកែច្នៃគ្រឿងសមុទ្រ ព្រមទាំងកសិដ្ឋានវារីវប្បកម្ម។\nតាមសេចក្តីជូនដំណឹង ភាគីឥណ្ឌាបានអញ្ជើញក្រុមហ៊ុននាំចូលគ្រឿងសមុទ្រចំនួន១០ និងអញ្ជើញអ្នកតាំងពិព័រណ៍ក្នុងផ្នែកកែច្នៃគ្រឿងសមុទ្រ ផលិតគ្រឿងម៉ាស៊ីនវារីវប្បកម្មនិងកែច្នៃ ព្រមទាំងផ្គត់ផ្គង់ធាតុចូលសម្រាប់វារីវប្បកម្មឬការកែច្នៃ ដើម្បីរៀបចំស្តង់ចំនួន១០ ជាពន្លាកម្ពុជា។\nសម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្រ ភាគីឥណ្ឌានឹងគាំទ្រថ្លៃសំបុត្រយន្តហោះទៅមក មិនលើស២០០០ដុល្លារអាមេរិក សម្រាប់មួយនាក់ក្នុងមួយក្រុមហ៊ុន ព្រមទាំងការស្នាក់នៅ និងការធ្វើដំណើរក្នុងស្រុក។\nក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល អញ្ជើញអ្នកចាប់អារម្មណ៍ទាក់ទងលោក S. Asok Kumar នាយករង តាម WhatsApp: +917276009600 និងអ៊ីម៉ែល b2bmeets@mpeda.gov.in ឬ asokkumar@mpeda.gov.in ឬលោក Sreejith P.T. ជំនួយការនាយក តាម WhatsApp: +917736464984 និងអ៊ីម៉ែល sreejith@mpeda.gov.in។\nដោយ៖ ប៉ៃ សុឃីម\n\nរូបភាពអាហារសមុទ្រសម្រាប់ជារូបតំណាង។","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13980","languageVersionId":"8202","visibilityVersion":"2","versionToken":"a1.ZxHSbwqp3PXYdDhSqstRYLgDpuI9s4hDolhzwYENQ1o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-03T03:44:57Z"}