{"asset":"news","key":"6404","locale":"km","id":"news:6404:km","entityId":"news:6404","canonicalUrl":"https://www.kps-tv.com/km/news/detail/6404","state":"ready","title":"អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២៦","summary":"តាមសេចក្តីរាយការណ៍ថ្ងៃទី៥ ខែឧសភា ការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីសម្រេចបានប្រមាណ៧០ភាគរយ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។","body":"ខេត្តព្រះសីហនុ៖ អគាររដ្ឋបាលសាលាខេត្តថ្មី កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងរំពឹងថានឹងបញ្ចប់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។\nនៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មី ដែលមកដល់ពេលនេះសម្រេចបានប្រមាណ ៧០ ភាគរយ។\nក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមបច្ចេកទេស និងក្រុមជាងសំណង់ឲ្យពន្លឿនដំណើរការសាងសង់ឲ្យបានរហ័ស ទៅតាមផែនការកំណត់ ព្រមទាំងធានាថាការសាងសង់គោរពតាមស្តង់ដារបច្ចេកទេស និងគំរូប្លង់យ៉ាងតឹងរឹង។\nហើយអគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ៦ ជាន់ មានបណ្តោយ ១០២ ម៉ែត្រ និងទទឹង ១០១ ម៉ែត្រ។ គម្រោងសាងសង់ត្រូវបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ ហើយកំពុងបន្តដំណើរការយ៉ាងសកម្ម ដើម្បីឲ្យទាន់ពេលវេលាដែលបានគ្រោងទុក។ អគារនេះត្រូវបានរំពឹងថានឹងក្លាយជាសំណង់សំខាន់មួយ សម្រាប់បម្រើការងាររដ្ឋបាល និងលើកកម្ពស់សោភ័ណភាពទីក្រុងក្នុងខេត្តព្រះសីហនុផងដែរ៕\nអត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13945","languageVersionId":"8143","visibilityVersion":"2","versionToken":"a1.UcOpJ_V4y97M-P7Xa-tA7nnj9JxpXncVAIKw-RzSqHE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-05T11:18:50Z"}